ការប្រារព្ធពិធីបុណ្យវិសាខបូជាអន្តរជាតិនៅទីក្រុងមែលប៊ន

ការដង្ហែរក្បួននៃថ្ងៃបុណ្យវិសាខបូជាអន្តរជាតិនៅទីក្រុងម៉ែលប៊ន ឆ្នាំ២០២៥
វិសាខបូជា ជាបុណ្យអន្តរជាតិដែលប្រជាពុទ្ធបរិស័ទប្រារព្ធឡើងដើម្បីរំលឹកដល់ព្រឹត្តិការណ៍សំខាន់ៗទាំងបីរបស់ព្រះសម្មាសម្ពុទ្ធ គឺថ្ងៃប្រសូត ត្រាស់ដឹង និងបរិនិព្វាន។ ពុទ្ធសាសនិកចម្រុះជាតិសាសន៍នៅក្នុងទីក្រុងមែលប៊ន កាលពីថ្ងៃសៅរ៍ ទី៣ ខែមេសា ឆ្នាំ២០២៥ បានជួបជុំគ្នានៅកណ្តាលទីក្រុង ដើម្បីប្រារព្ធពិធីបុណ្យវិសាខបូជា ក្នុងនោះក៏មានព្រះសង្ឃនិងប្រជាពលរដ្ឋខ្មែរជាច្រើនអង្គនិងរូប បាននិមន្តនិងអញ្ជើញចូលរួមផងដែរ។ សូមស្តាប់បទសម្ភាសន៍ជាមួយព្រះភិក្ខុ ឃួន បូរ៉ា ដែលគង់នៅវត្តពុទ្ធរង្សីមែលប៊ន និងអ្នកស្រី ឱក សុគន្ធា ប្រជាពលរដ្ឋម្នាក់ដែលបានចូលរួមនៅថ្ងៃកម្មវិធី។
Share