លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទូរសព្ទអបអរសាទរ លោក Anthony Albanese ធ្វើជានាយករដ្ឋមន្ត្រីអូស្ត្រាលីបន្ត

PM Hun Manet and his counterpart Anthony Albanese.jpg

នាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីអូស្រ្តាលី ក្នុងជំនួបទ្វេភាគីនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន នៅទីក្រុងម៉ែលប៊ន ថ្ងៃទី ៥ ខែមីនា ឆ្នាំ២០២៤។ Credit: Leigh Henningham

កាលពីរសៀលថ្ងៃទី៦ ខែឧសភា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា លោកបានសន្ទនាជាមួយលោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី តាមទូរសព្ទ ដើម្បីសម្ដែងនូវការអបអរសាទរជាមួយនឹងជោគជ័យដ៏ត្រចះត្រចង់របស់គណបក្សពលករអូស្ត្រាលី (Australian Labor Party) របស់លោក ក្នុងការបោះឆ្នោតសហព័ន្ធ កាលពីថ្ងៃសៅរ៍ ទី៣ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅនេះ។



Share

Recommended for you