នៅទីក្រុង Greater Dandenong កាលពីថ្ងៃទី ១៦ វិច្ឆិកា ក៏មានការបោះឆ្នោតជ្រើសរើសចៅហ្វាយក្រុងថ្មី ដោយសមាជិក ក្រុមប្រឹក្សាក្រុងទាំងអស់បោះឆ្នោតជាឯកច្ឆ័នជ្រើសរើស លោក ជា យូហ៊ន ដែលមានដើមកំណើតខ្មែរជាចៅហ្វាយក្រុងជាលើកទី៤ បន្ទាប់ពីលោកបានបម្រើការងារជាសមាជិកក្រុមប្រឹក្សាសង្កាត់២០ឆ្នាំកន្លងមកនេះ។
សូមស្តាប់ប្រសាសន៍របស់លោក ជា យូហ៊ន ព្រមទាំងការជូនពរ និង អបអរពីសំណាក់ព្រះសង្ឃ និងអ្នកដែលបានចូលរួមធ្វើសាក្សីក្នុងពិធីបោះឆ្នោតនេះ។