ក្រសួងការបរទេសកម្ពុជា បានប្រកាសថា កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ដែលប្រព្រឹត្តទៅ នៅខែមីនាខាងមុខនេះ នឹងពិនិត្យឡើងវិញនូវវឌ្ឍនភាពការអនុវត្តនៃវិស័យអាទិភាពសំខាន់ៗ និងបានដាក់ចេញនូវទិសដៅអនាគត សម្រាប់កិច្ចសហប្រតិបត្តិការ ក្រោមទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្ត្រាលី។ កិច្ចប្រជុំ ក៏នឹងផ្លាស់ប្តូរទស្សន:លើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាប្រយោជន៍ និងកង្វល់រួមផងដែរ។
ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នាចុងសប្តាហ៍ក្រោយនេះ លោក ហ៊ុន ម៉ាណែត ក៏នឹងអញ្ជើញជួបសំណេះសំណាលជាមួយបងប្អួនសហគមន៍ខ្មែរ ដែលកំពុងរស់នៅក្នុងប្រទេសអូស្រ្តាលី និងប្រទេសនូវែលហ្សេឡង់ដែលជាអ្នកគាំទ្រ។
ខណៈដែរសហគមន៍ខ្មែរម្ខាងទៀត ក៏ត្រៀមធ្វើបាតុកម្មប្រឆាំងនឹងការអញ្ជើញមកដល់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែតផងដែរ៕