អង្គភាពដោះមីនកម្ពុជា CMAC ទទួលបានជំនួយពីអាម៉េរិកឡើងវិញ

ប្រតិបត្តិការបោសសម្អាតគ្រាប់បែកចង្កោម នៅកម្ពុជា។
ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ថា CMAC បានប្រកាសដំណឹងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ នៅសហរដ្ឋអាមេរិក អង្គភាពស៊ីម៉ាក់ បានទទួលព័ត៌មានពីអង្គការទទួលជំនួយពីសហរដ្ឋអាមេរិក ដែលជាអង្គការដៃគូសហការជាមួយអង្គភាពស៊ីម៉ាក់នោះ បានបញ្ជាក់ថា បានទទួលការលើកលែង (waver) ពីរដ្ឋាភិបាលអាមេរិកឱ្យបើក និងបន្តកិច្ចសហប្រតិបត្តិការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមឡើងវិញ តាមកិច្ចសន្យា ដែលមានស្រាប់។
Share