មតិយោបល់របស់អ្នកស្ម័គ្រចិត្ត​ និង​គណៈកម្មការ​​រៀបចំ​កម្មវិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នៅ​វត្ត​ខ្មែរ​ម៉ែលប៊ន

Khmer New Year 2018.

Pov Ponnarak, one of the committees who organizing Khmer New Year 2018 at Wat Khmer Melbourne Source: sbs khmer

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំច សំរិទ្ធិស័ក ពស ២៥៦២ បានប្រារព្ធធ្វើឡើងរយៈពេល៤ថ្ងៃ៣យប់នៅឯវត្តខ្មែរម៉ែលប៊ិន ដែលស្ថិតនៅតំបន់ Springvale South ភាគអគ្នេយ៍ក្រុងម៉ែលប៊ិន រដ្ឋវិចថូរៀ នៃប្រទេសអូស្រ្តាលី។


មាន​ប្រជាពលរដ្ឋ​ខ្មែរ​យើង​រាប់​រយនាក់​បាន​ចូលរួម​យ៉ាង​ច្រើន​កុះ​ករ​នា​រាត្រី​ថ្ងៃ​សុក្រ​ ដែល​ជា​រាត្រី​ដំបូង​ក្នុង​ការ​ប្រារព្ធ​ពិធី​នេះ។

ហើយ​យើង​ក៏​បាន​សង្កេតឃើញថា កម្មវិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន ដោយ​មាន​ទាំង​ការ​ប្រគុំតន្រ្តី ការ​លេងល្បែង​ប្រជាប្រិយ​ខ្មែរ និង​ការ​លក់​នូវ​នំចំណី​និង​ម្ហូប​អាហារ​ខ្មែរ​យើង​ជា​ច្រើន​មុខ​ផងដែរ​។

នេះ​ជា​បទសម្ភាសន៍​ជាមួយ​នឹង​ គណៈកម្មការ​ ក៏ដូចជា​អ្នក​ស្ម័គ្រ​ចិត្ត​ចូលរួម​រៀប​ចំកម្មវិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នេះ។


Share