នៅក្នុងការធ្វើបាតុកម្មអហិង្សាប្រឆាំងនឹង ពិធីពិសាអាហារសាមគ្គីមហាគ្រួសារនៅទីក្រុងម៉ែលប៊ិន ក្រោមអធិបតីភាព លោកហ៊ុនម៉ាណែតក្នុងគោលបំណងស្វាគមន៍សមាជិកភាពបក្សប្រជាជនកម្ពុជា កាលពីដើមខែ តុលាឆ្នាំ២០១៦ សមាជិកសភារដ្ឋវិចថូរៀដែលមានដើមកំណើតខ្មែរ លោក ហុង លីម បានដឹកនាំក្រុមបាតុករស្រែកនូវពាក្យមួយឃ្លាថា «ខ្មោចស៊ីពែ! »
តើពាក្យថាខ្មោចស៊ីពែគឺជាពាក្យចេរប្រមាថប្រជាជនខ្មែរអូស្រ្តាលីទាំងរស់ឬ? ចុះអ្នកដែលទៅទទួលស្វាគមន៍លោកនាយករដ្ឋមន្រ្តីហ៊ុន សែននៅស៊ីដនី ពិតជាទទួលបានលាភសក្ការៈមែនឬ?
សូមស្តាប់ការបកស្រាយនិងការអះអាងរៀងៗខ្លួនរបស់លោក កុយ គួង ឯកអគ្គរាជទូតខ្មែរប្រចាំនៅប្រទេសអូស្រ្តាលីនិងនូវ៉ែលហ្សេឡង់ និងលោក ហុង លីម តំណាងរាស្រ្តដើមកំណើតខ្មែរប្រចាំនៅតំបន់ក្លារីដានៃរដ្ឋវិចថូរៀ ប្រទេសអូស្ត្រាលី៕