អ្នកតំណាងនយោបាយគឺជាផ្នែកដ៏សំខាន់នៃលទ្ធិប្រជាធិបតេយ្យ។ គេធានាថាសំឡេងទាំងអស់ត្រូវបានឆ្លុះបញ្ចាំងនៅក្នុងដំណើរការធ្វើសេចក្តីសម្រេចរបស់សភា។ ប៉ុន្តែ អូស្ត្រាលីកំពុងតែខ្វះខាត។
ជាមួយនឹង 24%នៃចំនួនប្រជាជន មានប្រវត្តិពង្សសាវតានៅបរទេស ដែលមិនមែនជាប្រទេសអឺរ៉ុប នៅក្នុងសភាអសនៈនោះមានត្រឹមតែ 6%ប៉ុណ្ណោះ។
បណ្ឌិត Intifar Chowdury សាស្ត្រាចារ្យផ្នែករដ្ឋាភិបាលនៅសាកលវិទ្យាល័យ Flinders បាននិយាយថា សភាដែលឆ្លុះបញ្ចាំងពីប្រជាជនរបស់ខ្លួនមានសារៈសំខាន់ណាស់ក្នុងការធ្វើអោយប្រសើរឡើងនូវទំនាក់ទំនងសង្គម។
«គណបក្សនយោបាយដើរតួនាទីជាអ្នកយាមទ្វារក្នុងការដាក់មនុស្សមកពីមជ្ឈដ្ឋានចម្រុះ ឲ្យអង្គុយកៅអីសុវត្ថិភាព ឬអត់»។
នៅក្នុងកម្មវិធី SBS Examines វគ្គនេះ យើងពិនិត្យមើលថាតើមានសង្ឃឹមក្នុងការសម្រេចបាននូវកញ្ចក់ឆ្លុះបញ្ចាំងសង្គមពិត នៅក្នុងប្រព័ន្ធនយោបាយរបស់យើងដែរឬទេ។