លោក បណ្ឌិត ឡៅ ម៉ុងហៃ៖វិធីប្រែក្លាយទ្រឹស្តីនៃ”សន្និសីទខ្មែរពិភពលោក” ឲ្យទៅជាការអនុវត្តន៍ជាក់ស្តែង

Dr. Lao Mong Hay, an independent analyst in Cambodia

លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ Source: SBS Khmer

”សន្និសីទខ្មែរពិភពលោក” ដែលជាសន្និសីទដ៏ធំមួយដែលមានការចូលរួមពីសំណាក់តំណាងសហគមន៍ខ្មែរដែលរស់នៅក្រៅប្រទេស មានដូចជា អូស្រ្តាលី សហរដ្ឋអាម៉េរិក បារាំង ជាដើម រួមជាមួយនឹងសាស្រ្តចារ្យ បណ្ឌិត អ្នកវិភាគសង្គម ជាច្រើនរូបមកពីប្រទេសកម្ពុជានោះ បានបញ្ចប់ទៅដោយជោគជ័យនៅថ្ងៃទី២មេសាឆ្នាំ២០១៨។


លោក បណ្ឌិត ឡៅ​ ម៉ុង​ហៃ អ្នក​វិភាគ​ឯករាជ្យ​មួយ​រូប​ដែល​បាន​មក​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​រយៈពេល​៣​ថ្ងៃ​នៅ​សាលាក្រុង City of Greater Dandenong នេះ បាន​ផ្តល់​នូវ​បទ​សម្ភាសន៍​ជាមួយ​SBS ខ្មែរ​ស្តី​ពី​ចំណាប់​អារម្មណ៍​និង​យុទ្ធ​សាស្រ្ត​របស់​លោក​ដើម្បី​ប្រែក្លាយ​ទ្រឹស្តី​ដែល​ទទួលបាន​ទាំងនេះ ​ឲ្យ​ក្លាយ​ទៅ​ជា​ការ​អនុវត្តន៍​ជាក់​ស្តែង។


Share