សន្និសីទខ្មែរពិភពលោក នឹងចេញសេចក្តីថ្លែងការណ៍រួមមួយមិនធ្លាប់មានពីមុនមក

Khmer World Conference in Melbourne on 2nd April 2018

Khmer World Conference in Melbourne on 2nd April 2018 Source: SBS Khmer

សន្និសីទខ្មែរពិភពលោក ដែលរៀបចំឡើងដោយសហព័ន្ធខ្មែរអូស្រ្តាលីនៅសាលាក្រុងCity of Greater Dandenong ទីក្រុងម៉ែលប៊ិនក្រោមប្រធានបទ “កិច្ចអភិវឌ្ឍន៍នៃកម្ពុជាសម្រាប់ថ្ងៃអនាគត”បានបញ្ចប់ទៅជាស្ថាពរហើយកាលពីថ្ងៃទី២មេសាឆ្នាំ២០១៨នេះ។


សន្និសីទ​រយៈពេល​៣​ថ្ងៃ​នេះ​មានការ​ចូលរួម​ពី​សំណាក់ អ្នក​នយោបាយ​ សាស្រ្តាចារ្យ ​បណ្ឌិត​ អ្នក​វិភាគ​និង​អ្នក​តាមដាន​បញ្ហា​នយោបាយ​ខ្មែរ​មក​ពី​ប្រទេស​កម្ពុជា​ចំនួន ៥​រូប រួមមាន លោកបណ្ឌិត ឡៅ​ ម៉ុង​ហៃ លោក បណ្ឌិត មាស នី លោកសាស្រ្តាចារ្យ​អៀ សុផល លោក​ព្រាប​កុល និង​អ្នកស្រី​ធីតា​ឃឹះ  រួម​ទាំង​អ្នក​ដែល​មក​ពី​សហរដ្ឋ​អាម៉េរិក បារាំង​ និង​អូស្រ្តាលី​ផ្ទាល់តែ​ម្តង។

លោក​ ហុង លីម តំណាង​រាស្រ្ត​រដ្ឋវិចថូរៀ និង​ជា​តំណាង​ឲ្យ​អ្នក​រៀបចំ​សន្និសិទ​នេះ បាន​ឲ្យ​ដឹងថា ក្រោយ​ពី​កិច្ច​ប្រជុំ​នេះ​បាន​បញ្ចប់​ទៅ​ នឹង​មាន​ការ​រៀបចំនូវសេចក្តី​ថ្លែង​ការ​រួម​គ្នា​មួយ​ដើម្បី​ប្រកាស​ប្រាប់​ពិភព​លោក​ទាំង​មូល​ឲ្យ​បាន​ដឹង​ពី​គោល​ជំហរ​នៃ​សន្និសីទ​នេះ។

(សំឡេង លោក ហុង លីម)

នៅ​ក្នុង​ថ្ងៃ​ចុង​ក្រោយ​នៃ​កិច្ច​ប្រជុំ​នេះ យើង​ក៏​សង្កេត​ឃើញ​ថា ​មាន​ពលរដ្ឋ​ខ្មែរ​អូស្រ្តាលី​បាន​ធ្វើ​ដំណើរ​មក​ពី​តាម​បណ្តា​រដ្ឋ​មួយ​ចំនួន​ដើម្បី​ចូលរួម​នៅ​ក្នុង​សន្និសីទ​នេះ​ផងដែរ។ 

(សំឡេង​អ្នក​ចូលរួម)៕

 


Share