លក្ខខណ្ឌក្នុងការប្រកួត បេក្ខនារីត្រូវមានអាយុចាប់ពី១៦ ដល់២៨ឆ្នាំ នៅលីវ មានឳពុកឬម្តាយជាជនជាតិខ្មែរ ហើយអាចនិយាយជាភាសាខ្មែរ ឬអង់គ្លេសក៏បាន។
បន្ទាប់ពីបង្ហាញសម្រស់ក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរ សម្លៀកបំពាក់ងូតទឹកតាមបែបបុរាណគឺការចងពង់សារុង និងសម្លៀកបំពាក់ចូលរួមក្នុងពិធីជប់លៀងពេលរាត្រី រួមជាមួយនឹងការឆ្លើយសំណួររួចមក បេក្ខនារីជ័យលាភីក៏ត្រូវបានប្រកាសឡើង។
ចាស ហើយឥឡូវនេះសូមលោកលោកស្រីអ្នកនាងកញ្ញាជួបជាមួយកញ្ញា សេដ្ឋា សាំង ដោយផ្ទាល់។