រាជធានីភ្នំពេញរៀបចំផ្លូវថ្មើរជើងនៅមុខព្រះបរមរាជវាំង
![Phnom Penh Walk-street - Phnom Penh Municipal.jpg](https://images.sbs.com.au/dims4/default/e43f0c2/2147483647/strip/true/crop/2048x1152+0+107/resize/1280x720!/quality/90/?url=http%3A%2F%2Fsbs-au-brightspot.s3.amazonaws.com%2F11%2Fc7%2F5c691171416e84aaae65d506cdc7%2Fphnom-penh-walk-street-phnom-penh-municipal.jpg&imwidth=1280)
ផ្លូវថ្មើរជើង នៅផ្លូវជាប់មាត់ទន្លេ មុខព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ។
អាជ្ញាធររាជធានីភ្នំពេញ បានដាក់ឱ្យដំណើរការសាកល្បងលើកដំបូងផ្លូវថ្មើរជើង ឬ Walk Street រយៈពេលពីរថ្ងៃ ក្នុង ១សប្តាហ៍ គឺនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ៦ល្ងាច ដល់ម៉ោង ១១យប់ ដោយកំណត់កំណាត់ផ្លូវព្រះស៊ីសុវត្ថិ គឺផ្លូវជាប់មាត់ទន្លេ នៅមុខព្រះបរមរាជវាំង ជាផ្លូវថ្មើរជើង មិនអនុញ្ញាតឱ្យយានយន្ត បើកបរឆ្លងកាត់ឡើយ។ កំណាត់ផ្លូវប្រហែលជា ២គ.មនេះ ទុកសម្រាប់តែអ្នកដើរប៉ុណ្ណោះ។ ការបើកឱ្យដំណើរការផ្លូវថ្មើរជើងថ្មីនេះ ដើម្បីទាក់ទាញទេសចរ។
Share