លោក ហ៊ុន សែន ទម្លាយសារសំឡេងដែលលោកអះអាងថា ជាក្រុមជ្រុលនិយមរៀបចំផែនការភេរកម្មវាយប្រហារតាមដ្រូន

Hun Sen.jpg

លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ។

២ថ្ងៃបន្ទាប់ពីលោក ហ៊ុន សែន ថ្លែងជាសាធារណៈ គឺនៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ លោកប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានទម្លាយសារជាសំឡេងរបស់ស្ត្រីម្នាក់ ដែលលោក ហៅថា ជាក្រុមជ្រុលនិយម បានរៀបចំផែនការភេរវកម្មប៉ុនប៉ងធ្វើឃាតលោក និងគ្រួសារ តាមរយៈការវាយប្រហារតាមយន្តហោះដ្រូនកសិកម្ម ចូលក្នុងភូមិគ្រឹះរបស់លោក នៅក្រុងតាខ្មៅ ខេត្តកណ្តាល។



Share