សហគមន៍កាតូលិកនៅកម្ពុជា រៀបចំពិធីបុណ្យរម្លឹកព្រះវិញ្ញាណក្ខន្ធសម្ដេចប៉ាប ហ្រ្វង់ស៊ីស

Pope Francis

សម្ដេចប៉ាប ហ្វ្រង់ស៊ីស ចូលទិវង្គត នៅថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥។

សហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ បានចេញសាររំលែកទុក្ខ និងសោកស្ដាយ ចំពោះការចូលទិវង្គតរបស់សម្ដេចប៉ាប ហ្វ្រង់ស៊ីស ដែលជាប្រមុខដឹកនាំជាន់ខ្ពស់របស់សហគមន៍កាតូលិក ដែលព្រះអង្គបានចូលទិវង្គត នៅថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥។ សហគមន៍កាតូលិកកម្ពុជា បានចាត់ទុកការចូលទិវង្គតរបស់សម្ដេចប៉ាប ថាជាទុក្ខសោកដ៏ធំធេង សម្រាប់សហគមន៍កាតូលិក។



Share