បទសម្ភាសន៍ជាមួយអ្នកដែលរួចផុតពីការស្លាប់ក្នុងសម័យប៉ុលពល ក្រោយគេវាយទម្លាក់រណ្តៅសពរួម

Himm Sokreaksa.jpg

លោកបណ្ឌិត ហ៊ីម សុរក្សា អ្នកផ្តល់ប្រឹក្សាខាងផ្នែកចិត្តសាស្រ្ត ដែលរូបលោកផ្ទាល់គឺជាជនរងគ្រោះ រួចផុតពីការយកទៅសម្លាប់ក្នុងសម័យប៉ុលពល។

លោកបណ្ឌិត ហ៊ីម សុរក្សា ដែលជាអ្នកផ្តល់ប្រឹក្សាខាងផ្នែកចិត្តសាស្រ្ត គឺជាជនរងគ្រោះម្នាក់ ក្នុងសម័យពលពត ដែលរួចផុតពីការស្លាប់ បន្ទាប់ពីត្រូវបានគេវាយទម្លាក់ចូលទៅក្នុងរណ្តៅកប់សាកសពរួម។ លោកបានបាត់បង់សមាជិកក្រុមគ្រួសារ ១៣រូបនៅក្នុងពេលតែមួយ រួមមាន លោកឳពុក អ្នកម្តាយ បងប្អូនបង្កើត៩នាក់ បងថ្លៃស្រីម្នាក់ និងក្មួយប្រុសម្នាក់ ។ សម្រាប់រូបលោកផ្ទាល់ ដែលអាចរួចជីវិតបានមកនៅពេលនោះ ប្រៀបបីដូចជាអភូតហេតុដ៏អស្ចារ្យ ឬក៏មានព្រះតាមថែរក្សារូបលោក។



យើងសូមព្រមានជាមុនថា នឹងមានការប្រើប្រាស់ពាក្យពេចន៍ភ័យរន្ធត់មួយចំនួន នៅក្នុងប្រវត្តិដ៏តក់ស្លុតរបស់លោក ហ៊ិម សុរក្សានេះ។


ប្រសិនបើលោកអ្នកត្រូវការជំនួយផ្លូវចិត្ត សូមទាក់ទងទៅកាន់ Lifeline តាមរយៈលេខ៖ 13 14 11 ឬ Beyond Blue លេខ1300 22 4636។

Share