លោក ហុង លីម ជាសមាជិកសភារដ្ឋវិចថូរៀ និងជាប្រធានសហព័ន្ធខ្មែរអូស្រ្តាលី និយាយថា៖ «ការបង្កើតចលនានេះធ្វើឲ្យបែកបាក់សាមគ្គីផ្ទៃក្នុងរវាងគណបក្សសង្រ្គោះជាតិ។ ហើយលោកថា ទង្វើរបស់លោកសម រង្ស៊ីនេះ បង្ហាញពីភាពច្រណែនចំពោះសកម្មភាពនិងសមិទ្ធិផលរបស់កញ្ញាកឹម មនោវិទ្យា កូនស្រីច្បងរបស់លោកកឹម សុខា ដែលកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំង។»
(សំឡេង លោក ហុងលីម)
ផ្ទុយទៅវិញ លោកសម រង្ស៊ី តែងតែអះអាងជានិច្ចថា គោលបំណងនៃការបង្កើតចលនាសង្រ្គោះជាតិនេះឡើងគឺដើម្បី ដើម្បីទាមទារឲ្យដោះលែងលោក កឹម សុខា ព្រមទាំងសកម្មជនគណបក្សសង្គ្រោះជាតិ និងទាមទារឲ្យមានការបោះឆ្នោតនៅកម្ពុជា ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
ហើយនេះជាប្រសាសន៍ផ្ទាល់របស់លោក សមរង្សី នៅក្នុងសុន្ទរកថាប្រកាសចលនាសង្រ្គោះជាតិនៅទីក្រុងឡុងប៊ិច សហរដ្ឋអាម៉េរិកកាលពីថ្ងៃទី២៨ មករា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ។
(សំឡេង លោក សម រង្ស៊ី)
យ៉ាងណាក៏ដោយ រដ្ឋាភិបាលកម្ពុជា បានប្រកាសអះអាងម្តងហើយម្តងទៀតថានឹងបង្រ្កាបចលនាសង្គ្រោះជាតិនេះជាដាច់ខាត។
ដោយមិនបញ្ចេញឈ្មោះចំ លោកនាយករដ្ឋមន្រ្តីហ៊ុនសែន បានផ្ញើសារព្រមានទៅលើសម រង្ស៊ីថា "កុំបង្ខំឲ្យគេវ៉ៃដែកគោល លើក្តារមឈូសរបស់អ្នក"។
(សំឡេង លោក ហ៊ុន សែន) ៕