ពលរដ្ឋខ្មែ​រដែល​មាន​សិទ្ធិ​រូតរះ​ដាក់​ពាក្យ​ប្រឡង​សុំ​សញ្ជាតិ​អូស្រ្តាលី

Australian citizenship

Source: AAP

សេចក្តីព្រាងច្បាប់របស់រដ្ឋាភិបាលសហព័ន្ធអូស្រ្តាលី ដែលទាមទារឲ្យមានការប្រឡងចូលសញ្ជាតិតឹងរឹងជាងមុន រួមទាំងការធ្វើតេស្តភាសាអង់គ្លេសកម្រិតមហាវិទ្យាល័យផងនោះ មិនអាចឆ្លងសភារួចឡើយកាលពីចុងឆ្នាំ២០១៧។


ដោយ​ឡែក បក្ស​ចម្រុះ​បាន​ព្រលយ​ឲ្យ​ដឹង​ថា ខ្លួន​នឹង​ព្យាយាម​ស្វែង​រក​ការ​គាំទ្រ​ម្តងទៀត​នៅ​ឆ្នាំ​ហិរញ្ញវត្ថុ​ថ្មីនេះ ដោយ​មាន​ការ​ បន្ធូរ​បន្ថយ​ កែសម្រួល​លើ​ចំណុច​មួយ​ចំនួន​ឡើង​វិញ។ 

ឆ្លៀត​ក្នុង​ឱកាស​ដែល​ការ​ប្រឡង​ចូល​សញ្ជាតិ​នៅ​រក្សា​ដូច​មុន​ដដែល​នោះ លោក​ ជា យូហ៊ន ប្រធានសមាគមខ្មែរ​រដ្ឋ​វិចថូរៀ​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដែល​មានសិទ្ធិ​ចូល​សញ្ជាតិ​ ដាក់​ពាក្យ​សុំ​ឲ្យ​បាន​រួស​រាន់ ហើយ​ខាង​សមាគមខ្មែរ​ក៏​មាន​បើក​ថ្នាក់​បង្រៀន​ត្រៀម​សម្រាប់​អ្នក​ប្រឡង​ចូល​សញ្ជាតិ​ផងដែរ៕

Share